កូរ៉េខាងជើងបង្កើតគោលនយោបាយអាវុធនុយក្លេអ៊ែរ ជាមួយនឹងច្បាប់ថ្មី ទោះប្រឈមនឹងទណ្ឌកម្ម ១០០ឆ្នាំក៏ដោយ
Khmer New News ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នាថ្ងៃសុក្រ ថា ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់ដែលកំណត់សិទ្ធិក្នុងការប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា នឹងធ្វើឲ្យស្ថានភាពនុយក្លេអ៊ែររបស់ខ្លួន «មិនអាចត្រឡប់ក្រោយវិញបាន» រួមទាំងរារាំងរាល់កិច្ចពិភាក្សាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ សុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។
ចំណាត់ការនេះកើតឡើងនៅពេលដែលអ្នកសង្កេតការណ៍និយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំឡើងវិញនូវការធ្វើតេស្ដនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៦ និង បានធ្វើតេស្ដក្បាល់គ្រាប់នុយក្លេអ៊ែរនៅឆ្នាំ២០១៧ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តជាមួយសហរដ្ឋអាមេរិក។
នៅឆ្នាំ២០១៨–២០១៩ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំពិភពលោកផ្សេងៗទៀត បានបរាជ័យក្នុងការបញ្ចុះបញ្ចូលលោក គីម ឲ្យបោះបង់ចោលការអភិវឌ្ឍន៍អាវុធរបស់ខ្លួន។ ប៉ុន្ដែបានផ្ដួលរលំវិញនៅពេលដែលរដ្ឋបាល លោក ដូណាល់ ត្រាំ បដិសេធផ្ដល់សម្បទានណាមួយលើការដាក់ទណ្ឌកម្ម មុនការរំសាយអាវុធនុយក្លេអ៊ែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា ត្រាកៅស៊ូសភាតំណាងរាស្រ្តរបស់កូរ៉ខាងជើង ដែលជាសភាប្រជាជនកំពូលបានអនុម័តច្បាប់នេះកាលពីថ្ងៃ ព្រហស្បតិ៍ ជាការជំនួសច្បាប់ឆ្នាំ២០១៣ ដែលបង្ហាញពីស្ថានភាពនុយក្លេអ៊ែររបស់ប្រទេសនេះជាលើកដំបូង។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា «សារៈសំខានបំផុតនៃការបង្កើតច្បាប់ស្ដីពីអាវុធនុយក្លេអ៊ែរ គឺជាការគូសខ្សែបន្ទាត់ដែលអាចបង្ការបាន ដើម្បីកុំឲ្យមានការចរចាលើអាវុធនុយក្លេអ៊ែររបស់យើង» ដោយបន្ថែមថា លោកនឹងមិនចុះចាញ់នោះទេ ទោះបីជាប្រទេសកូរ៉េខាងជើងប្រឈមមុខ ១០០ឆ្នាំ នៃការដាក់ទណ្ឌកម្មក៏ដោយ។
KCNA បានរាយការណ៍ថា អនុសភាម្នាក់បាននិយាយថា ច្បាប់នេះ នឹងបម្រើជាការធានាផ្នែកច្បាប់ដ៏មានអានុភាពសម្រាប់ការបង្រួបបង្រួមជំហររបស់កូរ៉េខាងជើង ជារដ្ឋអាវុធនុយក្លេអ៊ែរ និង ធានានូវ «លក្ខណៈតម្លាភាព ស្របនិង សង្ដ់ដារ» នៃគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន៕
Post a Comment