អនុប្រធានសហព័ន្ធការ៉ាតេ៖ ការចូលរួមប្រកួតជើងឯកថ្នាក់ជាតិនេះបង្ហាញពីសាមគ្គី និងឆន្ទៈ
អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ថាចំពោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯក ឆ្នាំ២០២៣ នេះគឺបង្ហាញពីសាមគ្គីភាព ការប្ដេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវ។
ឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធបានឲ្យដឹងថា ការចូលរួមពីបណ្ដាសមាគម ក្លឹប គ្រូបង្វឹក កីឡាករ កីឡាការិនី និងគណៈកម្មការរៀបចំការប្រកួតបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការប្រមូលផ្ដុំកម្លាំងមហាសាមគ្គី ការប្ដេជ្ញាចិត្តប្រកួតដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាការ៉ាតេកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែម។
រំលឹកដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា ព្រឹកមិញនេះបានបើកការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួនហើយនៅសាលក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតនេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ ៥ ខែកុម្ភៈ ឆ្នាំ២០២៣។ សរុបសមាគម ក្លឹប ចូលរួម ២១ ត្រូវជា ២៤៨នាក់៕
Post a Comment