អង្គការសុខភាពពិភពលោកនៅតែប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់វីរុស COVID-19
WHO៖ អង្គការសុខភាពពិភពលោកនិយាយថា វីរុស Covid-19 នៅតែបន្តជាភាពអាសន្នរួមផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ។ អង្គការសុខភាពពិភពលោកនៅតែប្រុងប្រយ័ត្នខ្ពស់បំផុត ដែលខ្លួនបានចេញសេចក្តីប្រកាសកាលពីចុងខែមករា ឆ្នាំ២០២០ ស្របតាមការណែនាំពីគណៈកម្មាធិការនៃក្រុមអ្នកជំនាញអន្តរជាតិ ដែលបានជួបប្រជុំកាលពីថ្ងៃសុក្រមុន។
នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញបានបង្ហាញការព្រួយបារម្ភរបស់ពួកគេ ចំពោះចំនួនអ្នកស្លាប់ខ្ពស់ដោយសារជំងឺ Covid-19 និងការទទួលវ៉ាក់សាំងបង្ការមិនគ្រប់គ្រាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ គណៈកម្មាធិការបាននិយាយថា វីរុសបំប្លែងថ្មី Omicron បានរាលដាលយ៉ាងងាយស្រួល ប៉ុន្តែមានការថយចុះរវាងករណីឆ្លងវីរុស និងជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនថ្មីនៃការព្រួយបារម្ភកាលពីពេលមុន។ គណៈកម្មាធិការបាននិយាយថា វីរុសនៅតែរក្សាសមត្ថភាពក្នុងការវិវត្តទៅជាវីរុសបំប្លែងខ្លួនថ្មី ដោយមានលក្ខណៈមិនអាចស្មានទុកជាមុនបាន។
វាបានបង្ហាញពីតម្រូវការសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការតាមដាន និងការរាយការណ៍អំពីការចូលសម្រាកនៅមន្ទីរពេទ្យ ការចូលព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ និងចំនួនអ្នកស្លាប់។ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យភាគីរដ្ឋទាំងអស់ បង្កើនការចាក់វ៉ាក់សាំងដុសជំរុញបង្ការវីរុស ប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មីដែលកំពុងបង្ហាញខ្លួន និងផ្តល់ឱ្យអង្គការសុខភាពពិភពលោក (WHO) នូវទិន្នន័យតាមដានលម្អិត៕
Post a Comment