ឡាវក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ានដែលទទួលបានការទទួលស្គាល់ពី ICM សម្រាប់ការបណ្តុះបណ្តាលឆ្មប
ប្រទេសឡាវបានក្លាយជាប្រទេសដំបូងគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធឆ្មបអន្តរជាតិ (ICM) សម្រាប់លក្ខណៈវិនិច្ឆ័យដែលកំណត់ដោយកម្មវិធីវិញ្ញាបនប័ត្រផ្នែកឆ្មបរបស់ខ្លួន (MEAP)។
MEAP គឺផ្អែកទៅលើការអនុវត្តល្អបំផុតអន្តរជាតិដែលផ្តល់នូវការបណ្តុះបណ្តាល និងការទទួលស្គាល់វិជ្ជាជីវៈ។ គោលដៅរបស់វា គឺដើម្បីវាយតម្លៃអំពីកម្មវិធីអប់រំឆ្មបវិជ្ជាមុនសេវាកម្ម ស្របទៅនឹងស្តង់ដារអន្តរជាតិ ICM ។
MEAP ក៏ជាគោលសម្រាប់កម្មវិធីអប់រំឆ្មបវិជ្ជាដែលស្វែងរកស្តង់ដារអន្តរជាតិផងដែរ ហើយប្រទេសឡាវ គឺជាប្រទេសដំបូងគេក្នុងតំបន់អាស៊ានដែលទទួលបានការទទួលស្គាល់បែបនេះ។
សេចក្តីសម្រេចក្នុងការទទួលស្គាល់មួយនេះត្រូវបានធ្វើឡើងកាលពីក្នុងឆមាសទីពីរនៃឆ្នាំ២០២២ បន្ទាប់ពីបានធ្វើទស្សនកិច្ចទៅកាន់មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងខេត្តចំប៉ាសាក់ ហ្លួងប្រាបាង និងខេត្តសៀងឃួង។ វិទ្យាស្ថានបានបំពេញតាមស្តង់ដារចំនួន ៣៥ចំណុចក្នុងចំណោមស្តង់ដារ ICM សរុបចំនួន ៣៧ចំណុច។
លោកវេជ្ជបណ្ឌិត ប៊ូនហ្វេង ភូមិម៉ាឡៃសិទ្ធិ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវបាននិយាយថា មហាវិទ្យាល័យទាំងបីទទួលបានការទទួលស្គាល់ថ្នាក់ជាតិកាលពីឆ្នាំមុន ហើយគោលដៅរបស់ពួកគេក្នុងការសម្រេចបាននូវស្ថានភាព MEAP ក៏ត្រូវបានបំពេញផងដែរ។
សម្រាប់ប្រទេសឡាវ MEAP នឹងជួយធានាឱ្យមានភាពស៊ីសង្វាក់គ្នាក្នុងការអប់រំឆ្មបវិជ្ជា និងកំណត់ការអនុវត្តល្អបំផុត និងចន្លោះប្រហោងសម្រាប់ដៃគូ/អ្នកអនុវត្ត ដើម្បីផ្តល់នូវការគាំទ្រដែលផ្តោតសំខាន់ទៅលើប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ការអប់រំឆ្មបវិជ្ជាដែលមានគុណភាពខ្ពស់៕
Post a Comment