Rashford ឈ្នះពានកីឡាករឆ្នើមជាលើកទី២ ក្នុងរដូវកាលនេះ
ខ្សែស្លាប Marcus Rashford បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមករា ដែលនេះជាលើកទី២ហើយ ដែលកីឡាកររូបនេះបានឈ្នះពាននេះក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ។
ជាមួយនឹងទម្រង់លេងដ៏ល្អបែបនេះហើយបានធ្វើឲ្យអ្នកជំនាញបាល់ទាត់ប្រចាំ PL ក៏ដូចជាអ្នកគាំទ្របោះឆ្នោតឲ្យឈ្នះពានខាងលើ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែល Rashford ឈ្នះពានកីឡាករឆ្នើមប្រចាំ PL ក្នុងអាជីពរបស់គេ ដោយលើកទី១គឺឈ្នះប្រចាំខែមករា ឆ្នាំ២០១៩ លើកទី២ ប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទី៣ គឺប្រចាំខែមករា ឆ្នាំ២០២៣នេះ៕
Post a Comment