អាជ្ញាធរខេត្តក្រចេះ និងអង្គការ WWF រៀបចំបុណ្យផ្សោត ដើម្បីរំលឹកឱ្យចងចាំនិងការពារ
ខេត្តក្រចេះ ៖ ដើម្បីបណ្តុះស្មារតីក្មេងជំនាន់ក្រោយ អោយស្គាល់សត្វផ្សោត និងចេះស្រលាញ់ធនធានធម្មជាតិដែលមានស្រាប់ ហើយជួយការពារថែរក្សាកេរ្តិ៍ដំណែលមានស្រាប់អោយស្ថិតស្ថេរគង់វង្សជានិរន្តរ ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការណ៍ជាមួយអង្ការWWF បានរៀបចំពិធីបុណ្យផ្សោតកាលថ្ងៃទី០២ កុម្ភៈ ឆ្នាំ ២០២៣។ ក្នុងពិធីបុណ្យផ្សោតនេះមានអ្នកចូលរួមជាង៣០០នាក់ ប្រារព្ធនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ឲ្យដឹងថា ការបៀបចំពិធីបុណ្យនេះឡើង គឺ ដើម្បីផ្សាភ្ជាប់ប្រពៃណី ជំនឿ សាសនា ទៅនឹងការអភិរក្សធនធានធម្មជាតិ ឧទ្ទិសផលបុណ្យដល់សត្វផ្សោតដែលងាប់ដោយសារការជាប់មង សន្ទួច ឧបករណ៍ឆក់ និងងា.ប់ដោយសារមូលហេតុផ្សេងៗទៀត។
ជាពិសេស ដើម្បីអប់រំផ្សព្វផ្សាយដល់ប្រជាជនដែលរស់នៅតំបន់អន្លង់ផ្សោត និងរស់នៅក្បែរនោះអោយចេះគោរពដឹងគុណដល់ទន្លេ សត្វផ្សោត ត្រី និងជីវចម្រុះជាច្រើនទៀត។ ហើយចូលរួមការពារទាំងអស់គ្នា ដោយបញ្ឈប់ការធ្វើនេសាទគ្រប់ប្រភេទនៅកន្លែងដែលសត្វផ្សោតរស់នៅ និងបញ្ឈប់ការនេសាទខុសច្បាប់គ្រប់រូបភាព។
សូមបញ្ជាក់ដែរថានៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានសត្វផ្សោតដែលកំពុងរស់រានមានជីវិតប្រមាណជា 89ក្បាល និងក្នុងឆ្នាំ២០២២កន្លងមក ក៏មានកើតបានចំនួន05ក្បាល និងស្លាប់វិញវិញចំនួន11 ក្បាល ដូច្នេះយើងទាំងអស់គ្នាត្រូវដាច់ខាតការពារអភិរក្សដើម្បីលើកស្ទួយវិស័យទេសចរណ៍និងជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
Post a Comment