WHO​កែប្រែ​អនុសាសន៍​លើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​COVID

 

អង្គការ​WHO ៖ អង្គការ​សុខភាព​ពិភពលោក​WHO វាយ​ត ម្លៃ​នា​ពេល​នេះ​ថា បណ្ដា​មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ​លែង​ចាំបាច់​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ដូ​ស​បន្ថែម​ហៅ​ដូ​ស​ជម្រុញ ទៀត ព្រោះ​ផល​ល្អ​សម្រាប់​សុខភាព​ហាក់​មាន​ស្ដួចស្ដើង​។

ក្រុម​ពិគ្រោះ​យោបល់​យុទ្ធសាស្ត្រ របស់​បណ្ដា​អ្នក​ជំនាញការ​ខាង​វ៉ាក់សាំង​SAGE នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​អនុសាសន៍​នានា ក្រោយ​កិច្ចប្រជុំ​របស់​ខ្លួន​ក្នុង​ស​ប្ដា​ហ៍​នេះ​នៅ​ក្រុង​ហ្សឺ​ណែវ​។

អនុសាសន៍​ថ្មី​ៗ​របស់​SAGE ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈសម្បត្តិ​របស់​វីរុស​ប្រភេទ​អូ​មី​ក្រុង និង​កម្រិត​ខ្ពស់​នៃ​ភាព​ស៊ាំ​ដោយសារ​ការ​ចាក់​វ៉ាក់សាំង ដែល​ពេល​នេះ​ប្រជាជន​ពិភពលោក​បាន​ទទួល​។ អូ​មី​ក្រុង​ឆ្លង​រហ័ស​តែ​មិន​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​ប្រជាជន​ភាគច្រើន​ទទួល​បានការ​ចាក់​វ៉ាក់សាំង​។  

SAGE​បាន​ស្នើ​ប្រភេទ​ថ្មី​៣​នៃ​អាទិភាព​សម្រាប់​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ យោង​ទៅ​តាម​ស្ថានភាព​នៃ​គ្រោះថ្នាក់​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ឬ​ការ​ស្លាប់ កម្រិត​ខ្ពស់ កម្រិត​មធ្យម​ឬ​កម្រិត​ខ្សោយ​។ ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជម្រុញ​ត្រូវ​មាន​ចន្លោះ​ពេល​ពី​៦​ខែ​ទៅ​១២​ខែ​យោង​តាម​ស្ថានភាព​ជាក់ស្ដែង​។

ផ្ទុយ​ទៅ​វិញ​បណ្ដា​មនុស្ស​វ័យចាស់​ខ្លាំង បណ្ដា​មនុស្ស​ពេញវ័យ​ដែល​មាន​ភាពស៊ាំ​​ខ្សោយ នារី​មាន​ផ្ទៃពោះ​និង​បណ្ដា​បុគ្គលិក​សុខាភិបាល​នៅ​ជួរ​មុខ ស្នើ​ចាក់​វ៉ា​ក់​ឆាំង​ដូ​ស​បន្ថែម​ក្រោយ​ចាក់​ដូ​ស​មូលដ្ឋាន​និង​ដូ​ស​បន្ថែម​លើក​ទី​មួយ ដោយ​ដូ​ស​ជម្រុញ​គួរ​ចាក់​ចន្លោះ​ពេល​គ្នា​ពី​៦​ទៅ​១២​ខែ​៕




Powered by Blogger.