ផ្ទុះអាវុធរវាងកម្លាំងនគរបាលជាមួយក្រុមចោរ បណ្ដាលឱ្យចោរ ២ នាក់ស្លាប់ និងរបួសនគរបាលម្នាក់

 (ព័ត៌មានបឋម) :ភ្នំពេញ៖ មានហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៣ នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 




គួរឱ្យដឹងថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើសដែលជាមុខសញ្ញាដ៏សកម្ម លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើសបានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឱ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសត្រូវចំជើង ។ នៅពេលនោះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឱ្យជនល្មើស ២ នាក់ស្លាប់នៅកន្លែងតែម្ដង ៕








Powered by Blogger.